trollkhmer news

Power By Pepsi

ប៉ះជាមួយអារ៉ាប៊ីសាអូឌីត ជម្រើសជាតិកម្ពុជា បាត់បងសមាជិកសំខាន់៣រូប

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៧:៣៦

ប៉ះជាមួយអារ៉ាប៊ីសាអូឌីត ជម្រើសជាតិកម្ពុជា បាត់បងសមាជិកសំខាន់៣រូប

ក្រុមជម្រើសជាតិកម្ពូជាត្រូវធ្វើដំណើរទៅប៉ះជាមួយអារ៉ាប៊ីសាអូឌីតដោយមានសមាជិកតែ២១រូបតែប៉ុណ្ណោះ​ ពោលគឺអវត្តមានកីឡាករ ៣ នាក់រួមមានកីឡាករ ប្រាក់ មុន្នីឧត្តម, ឈិន ឈឿន និង រស់ សំអឿន។

ខ្សែប្រយុទ្ធជួរមុខ ប្រាក់ មុន្នីឧត្តម មានធុរៈសំខាន់ផ្ទាល់ខ្លួន(រៀបអាពាពិពាហ៍) ខណៈដែលខ្សែការពារ ឈិន ឈឿន និង រស់ សំអឿន មានជំងឺផ្តាសាយ ដោយមិនអាចទៅចូលរួមជាមួយក្រុមជម្រើសជាតិបានឡើយ។



ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាកចេញពីមាតុប្រទេសហើយកាលពីព្រឹកមិញ ដើម្បីទៅចូលរួមការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ ខាងមុខនេះ នៅប្រទេសអារ៉ាប់រួម ជាមួយនឹងសមាសភាពកីឡាករត្រឹមតែ ២១ នាក់ប៉ុណ្ណោះ។

គួររំលឹកផងដែរ អារ៉ាប់ប៊ីសាអូឌីត ជាប្រទេសនៅក្នុងចក្រភពអារ៉ាប់ ប៉ែកអាស៊ីខាងលិច ខណៈក្រុមជម្រើសជាតិខ្លួនកំពុងដឹកនាំដោយលោក Bert van Marwijk គ្រូបង្វឹកជនជាតិហុល្លង់ដែលធ្លាប់ជួយឱ្យក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះជើងឯករងក្នុងពានរង្វាន់បាល់ទាត់ពិភពលោក 2010 FIFA World Cup នៅប្រទេសអាហ្វ្រិចខាងត្បូង។

ប្រែសំរួលដោយ : ឆើត