trollkhmer news

Power By Pepsi

ទើបលេងបាន១ប្រកួត Oscar ថាលីគនៅចិនប្រហាក់ប្រហែលជាមួយលីគអង់គ្លេស

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៧:១៧

ទើបលេងបាន១ប្រកួត Oscar ថាលីគនៅចិនប្រហាក់ប្រហែលជាមួយលីគអង់គ្លេស

ក្រោយពីផ្ទេរទៅចិនមិនទាន់បានប៉ុន្មានផង Oscar ថាលីគនៅចិនប្រហាក់ប្រហែលជាមួយលីគអង់គ្លេស បើសិនជាក្លឹបផ្សេងៗទៀតនៅចិននាំយកកីឡាករលំដាប់កំពូលៗជាមករួមក្រុម។
កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​ប្រាប់​ឲ្យដឹងថា៖ "បើ​សិន​​លីគ​ចិន​​បន្ត​នាំ​កីឡាករ​ល្អ​ៗ​មក​បែប​នេះ​ពួក​គេ​ពិត​ជា​អាច​ប្រជែង​ជាមួយ​លីគ​អង់គ្លេស​បាន។ ពិត​ណាស់​ Premier League ស្ថិត​នៅ​កម្រិត​មួយ​ខ្ពស់​ជាង ប៉ុន្តែខ្ញំុគិតថាលីគទាំង២អាចប្រជែងគ្នាបានក្នុងពេលឆាប់ៗ"។ 
គួរបញ្ជាក់ផងដែរថា ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​បាន​ផ្ទេរ​​ពី Chelsea មក​កាន់​ Shanghai SIPG ក្នុងតម្លៃខ្លួន៦០លានអ៊ឺរ៉ូ​ ដោយ​ចាប់ដៃគូជាមួយ​មិត្តរួមជាតិ Hulk ក្រោមការដឹកនាំរបស់លោក Andre-Villas Boas។










ប្រែសំរួលដោយ : ឆើត

ប្រភព​ : The Sun