trollkhmer news

Power By Pepsi

ប្រធាន FIFA បង្កើន​កៅអី World Cup ដើម្បី​អភិវឌ្ឍ​បាល់ទាត់ មិនមែន​ព្រោះ​​លុយ​ទេ

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៧:០៥

ប្រធាន FIFA បង្កើន​កៅអី World Cup ដើម្បី​អភិវឌ្ឍ​បាល់ទាត់ មិនមែន​ព្រោះ​​លុយ​ទេ

យោង​​តាម​កិច្ច​ប្រជុំ​កំពូល​ពី​ថ្នាក់​ដឹកនាំ​ FIFA នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១០ ខែ​មករា ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ជើង​ឯក​ពិភព​លោក FIFA World Cup ដែលធ្វើឡើង៤ឆ្នាំម្តងនឹង​ត្រូវ​​បង្កើន​ចំនួន​ក្រុម​ចំនួន​១៦​ទៀត ពោល​គឺពី​៣២​ក្រុម​ទៅ​៤៨​ក្រុម​ចាប់ពី​ឆ្នាំ២០២៦​តទៅ។
ដូច្នេះ​ការប្រកួត​សរុប​ទាំង​អស់​នឹង​កើន​ដល់​ពី​៦៤​ដល់៨០​ ប៉ុន្តែ​​ក្រុម​ឡើង​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ​លេង​តែ​៧​​លើក​ដដែល​ទេ ដោយសារ​តែ​ពូល​សរុប​មាន​១៦ តែ​មាន​ត្រឹម​៣​​ក្រុម​ ក្នុងនោះ ក្រុមលេខ១​ និង លេខ​២​មាន​កៅអី​ទៅ​វគ្គ​បន្ត​ដដែល​។
លោក Gianni Infantino បញ្ជាក់​ប្រាប់ឲ្យថា​៖ “វា​ផ្ទុយ​ពី​នេះ​ស្រឡះ​ គឺ​វា​ជា​ការ​សម្រេច​ចិត្ត​​ក្នុង​ស្មារតី​បាល់ទាត់​ គ្រប់​រូប​មន្ត​សុទ្ធ​តែ​មាន​គុណ​សម្បត្តិ​ខាង​ហិរញ្ញវត្ថុ​ តែ​យើង​ស្ថិត​ក្នុង​ស្ថានភាព​អំណោយ​ផល​មួយ​ដើម្បី​សម្រេច​ចិត្ត​ផ្អែក​លើ​ស្មារតី​​កីឡា​។ នេះ​ជា​ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​​នៃ World Cup នៅក្នុង​សតវត្សរ៍​ទី​២១​។
ការផ្លាស់​ប្ដូរ​ចំនួន​ក្រុម​នេះ​នឹងជួយបង្កើន​ចំណូល​បន្ថែម​៥២១លាន​ផោន​  ខណៈដែលលោក Infantino បញ្ជាក់ថា ការ​បង្កើន​ចំនួនក្រុម​នេះ​មិនមែន​ដោយសារតែ​សម្លឹង​ឃើញ​ប្រាក់​ចំណូល​បន្ថែមទេ តែ​មក​ពី​ចង់​ឲ្យ​ការ​​ផ្លាស់ប្ដូរ​ថ្មី​មួយ​សម្រាប់ពិភពបាល់ទាត់។
FIFA World Cup 2026 ​នឹង​មាន​​៣​ក្រុម​ក្នុង​មួយ​ពូល ចំនួន​១៦​ពូល ហើយ​ក្រុម​លេខ​១​និង​លេខ​២​នឹង​ឡើងទៅ​វគ្គ​ចាញ់​ធ្លាក់​​ ប៉ុន្តែ​កៅអី​១៦​ក្រុម​បន្ថែម​នោះ នៅ​មិន​ទាន់​​សម្រេច​ថា​នឹង​បែង​ចែក​ឱ្យ​ទ្វីប​នីមួយ​ៗ​ប៉ុន្មាន​​ទៀត​នៅ​ឡើយ​ទេ​។






ប្រែសំរួលដោយ : ឆើត

ប្រភព​ : The Sun