todaykh news

នាង គន្ធា និង នាង ប្រាក់សុគន្ធ បង្ហាញខ្លួនសារជាថ្មីក្នុងកម្មវិធីធំមួយ ......

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៧:០០

នាង គន្ធា និង នាង ប្រាក់សុគន្ធ បង្ហាញខ្លួនសារជាថ្មីក្នុងកម្មវិធីធំមួយ ......


អតីត​បេក្ខភាព Cambodian idol រដូវ​កាល​ទី​២ ដ៏​មាន​សមត្ថភាព នាង គ​ន្ធា ដែល​បានធ្វើឱ្យ​មហាជន​ទូទាំងប្រទេស​រំភើប និង​ភ្ញាក់ផ្អើល​រហូត​ស្រក់​ទឹកភ្នែក​តាមរយៈ​បទ «​ម៉ែ​» និង​បងប្រុស​បង្កើត នាង ប្រាក់​សុគន្ធ បានបង្ហាញ​ខ្លួន​ជាថ្មី​ម្ដងទៀត​នៅលើ​ឆាក​តន្ត្រី​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន Obsidian ក្រោយពី​រកឃើញ​ម្ចាស់​ពាន Cambodian idol រដូវ​កាល​ទី​២ រួចមក​។​

​នៅក្នុង​កម្មវិធី​ដ៏​ធំ​របស់​ក្រុមហ៊ុន Obsidian គេ​ក៏​បានឃើញ​កំពូល​តារាចម្រៀង​ដ៏​ល្បីល្បាញ ពេជ្រ សោភា និង​តារា​សម្ដែង ដួង ម៉ា​និច្ច ព្រមទាំង​តារា​ល្បីៗ​ជាច្រើន​ដួង​ទៀត​ក៏​ត្រូវបាន​អញ្ជើញ​ធ្វើជា​តារា​កិត្តិយស​ក្នុងការ​ប្រគំ​តន្ត្រី​ដ៏​ធំ​របស់​ក្រុមហ៊ុន​ខាងលើ​កាលពី​ម្សិលមិញ​នេះ​ផងដែរ​។​

​ក្នុងនោះដែរ តារាចម្រៀង​មកពី​ខេត្តបាត់ដំបង នាង គ​ន្ធា បានបង្ហាញ​សេចក្ដីរំភើប និង​សប្បាយរីករាយ​ជាខ្លាំង​ដែល​ក្រុមហ៊ុន​ឯកជន​ខាងលើ​បានផ្ដល់​កិត្តិយស​អញ្ជើញ​រូបនាង និង​បងប្រុស​មានឱកាស​ច្រៀង​នៅក្នុង​កម្មវិធី​របស់​ពួកគេ ហើយ​អ្វីដែល​ពិសេស​បាន​ជួប​ជាមួយ​តារា​ល្បីៗ​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ​នៅក្នុង​វិស័យ​សិល្បៈ​ទៀតផង​។













ប្រែសំរួលដោយ : trollkhmer