trollkhmer news

អ៉ឹម ជីវ៉ា សរសេសារទៅកាន់ម្ដាយ ថៃនរៈ ពិទូ ថា.......

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៥:៣២

អ៉ឹម ជីវ៉ា សរសេសារទៅកាន់ម្ដាយ ថៃនរៈ ពិទូ ថា.......

តារាខ្មែរ៖ ក្រោយពេលដែលលោក ថៃ នរៈពិទូ នឹងភរិយា អតីតតារាសម្តែងល្បីឈ្មោះមួយរូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅខេត្តបាត់ដំបងរួចមក ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់មហាជន និង សិល្បៈករជាច្រើន។

ក្នុងនោះដែរ លោក អ៉ឹម ជីវ៉ា ក៍បានបង្ហោះសាេផ្ញើវែងអន្លាយមួយជូនម្តាយរបស់លោក ថៃ នរៈពិទូ គឺអ្នកស្រី ងិន ម៉ានីយ៉ា អតីតកវីនិពន្ធល្បីឈ្មោះមួយរូប ទាក់ទងនឹងរឿងកូនប្រុសរបស់អ្នកស្រីថា "ផ្ញើជូនអ្នកបង ងិន ម៉ារីយ៉ា ម្តាយរបស់ ថៃ នរៈពិទូអតីត ហ្វេ្រសុីនិងជាតារាសម្តែង ! អ្នកជាទីគោរព ខ្ញុំពិតជាយល់ពីទឹកចិត្តនិងអារម្មណ៍របស់អ្នកបងក្នុងនាមអ្នកបងគឺជាម្តាយមួយរូប អ្នកបងអាចចិញ្ចឹមបីបាច់ថែក្សារាងកាយកូនបានតែអ្នកបងមិនអាចថែរក្សាចិត្តកូនបានទេ ។ សំរាប់ខ្ញុំអ្នកបងគឺជាស្រីម្នាក់ដែលខំតស៊ូអត់ធ្មត់រាល់កិច្ចការជាច្រើនកន្លងមក អ្នកបងជាមនុស្សល្អ សូមប្បីតែខ្ញុំជាអ្នកដទៃ ពេលជួបកម្មវិធីផ្សេងៗម្តងៗអ្នកបងតែងតែអប់រំទូន្មានខ្ញុំអោយចេះតស៊ូរឹងមាំឡើង ! អ្នកបងត្រវយល់ថាអ្នកណាសាងអ្នកនោះជាអ្នកទទួលធ្វើអ្វីដែលសង្គមគេមិនទទួលស្គាល់ ខុសនិងច្បាប់គឺត្រូវទទួលទោសទៅតាមច្បាប់ ! ។ ខ្ញុំជឿថានៅពេលនេះមិនខ្វះទេអ្នកដែលកំពុងសើចចំអកឡកលើយដល់អ្នកបង តែអ្នកបងមិនត្រូវចុះចាញ់ជាដាច់ខាតអ្នកបងត្រូវតែរឹងបុឹងឡើង ហើយប្រឹងតស៊ូទៅមុខបន្តទៀត គ្មានម្តាយឪពុកណាចង់អោយកូនធ្វើខុសនោះទេ តើម្តាយណាដែលមិនចង់អោយកូនបានសុខ ! តែបើចិត្តកូនមិនស្តាប់អ្នកបង អ្នកបងមេ៉ចដឹងថាកូនទៅប្រព្រឹត្តអីខុស ! ។ អ្វីដែលខ្ញុំនិយាយនេះគឺក្នុងនាមជាអ្នកសិល្បៈដូចគ្នាក្នុងនាមអ្នកបងជាអ្នកសិល្បៈជាអ្នកនិពន្ធមួយរូប ខ្ញុំពិតជាមានការសោកស្តាយនៅពេលដែលឃើញបុគ្គលសិល្បៈមួយចំនួនប្រព្រិត្តនៅអំពើខុសពីច្បាប់ដូចជា លក់គ្រឿងញៀន បង្កហិង្សានិងជួញដូផ្លូវភេទ .ល.។ ជាចុងក្រោយខ្ញុំសូមអោយអ្នកបងកុំអស់សង្ឃឹមក្នុងជីវិត ត្រូវតស៊ូប្រឹងប្រែងឡើង ដើម្បីជាជំហរដល់កូនរបស់អ្នកបងដែលគេល្អៗប្រព្រឹត្តនូវអំពើល្អ ! ផ្លែដូងក៏មានតក់មាននៀល ! ជូនពរអ្នកបងមានសុខភាពល្អ ។"


 








                     

ប្រែសំរួលដោយ : Trollkhmer