todaykh news

សាហាវណាស់ អាចទ្រាំទ្រសីតុណ្ហភាពដែលត្រជាក់ជាងគេបំផុតនៅលើភពផែនដីក្នុងកម្រិត -៧១.២° C

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៥:១៣

សាហាវណាស់ អាចទ្រាំទ្រសីតុណ្ហភាពដែលត្រជាក់ជាងគេបំផុតនៅលើភពផែនដីក្នុងកម្រិត -៧១.២° C


ប្រទេសរុស្សី៖ បើសិនជាអ្នកមានអារម្មណ៍ថាត្រជាក់ចំពោះបរិយាកាសដែលអ្នកកំពុងរស់នៅ អ្នកអាចក្រឡេកមើលប្រជាជនរុស្សីប្រមាណ ៥០០ នាក់ រស់នៅក្នុងភូមិ Oymyakon  អ្នកអាចនឹងផ្លាស់ប្តូរការគិតរបស់អ្នកក៏ថាបាន ។ ក្នុងអំឡុងខែ មករា ឆ្នាំ ២០១៧ នេះសីតុណ្ហភាពអតិបរមាត្រឹមតែ -៥០ អង្សាសេ តែប៉ុណ្ណោះ រយះកាលប៉ុន្មានថ្ងៃចុងក្រោយនេះ សីតុណ្ហភាពត្រជាក់បានកើនរហូតដល់ -៧១.២ °C ដែលកត់ត្រាចូលក្នុងកំណត់ត្រាពិភពលោកនៃភាគខាងជើង Hemisphere ។




ប្រជាជនអាចរស់នៅតំបន់នោះបានដោយដុតធ្យូងដើម្បីកម្តៅខ្លួនរបស់ពួកគេ ហើយដើរប្រម៉ាញ់សត្វរមាំង និង សត្វសេះធ្វើជាម្ហូបអាហារ ។ ក្រុមគ្រួពេទ្យនៅតំបន់នោះបាននិយាយថា មូលហេតុដែលពួកគេមានសុខភាពល្អជាធម្មតា ដោយសារតែអាហារដែលពួកគេទទួលទាននោះមានផ្ទុកសារធាតុប្រឆាំងនិងធាតុត្រជាក់ និង ផ្ទុកដោយវីតាមីនគ្រប់គ្រាន់ ។








ប្រែសំរួលដោយ : Trollkhmer

ប្រភព​ : Dailymail