trollkhmer news

Power By Pepsi

Morgan Schneiderlin នឹងចាកចេញទៅ Everton

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១២:៣៥

Morgan Schneiderlin នឹងចាកចេញទៅ Everton

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានចេញមុខមកបញ្ជាក់ថា ខ្សែបម្រើ Morgan Schneiderlin អាចនឹងចាកចេញទៅកាន់Evertonនៅក្នុងពេលឆាប់ៗនេះ។ ការផ្លាស់ចេញរបស់កីឡាករវ័យ២៧ឆ្នាំទៅកាន់ក្រុមស្ករគ្រាប់អាចនឹងកើតឡើងក្រោយពីក្រុមទាំង២បានឈានដល់កិច្ចព្រមព្រៀងលើតម្លៃខ្លួន២២លានលោន(អាចឡើងដល់២៤លាន) ដោយអ្នកចាត់ការជនជាតិព័រទុយហ្គាល់បន្ថែមថាអ្វីៗនឹងសម្រេចក្នុងពេលខាងមុខ។“មុនការប្រកួតជាមួយ Hull City ប្រធានប្រតិបត្តិក្លឹប លោក Ed Woodward បានប្រាប់ខ្ញុំអំពីស្ថានភាពរបស់Schneiderlin ដោយរូបគេអាចនឹងផ្ទេរទៅ Everton។ ខ្ញុំយល់ស្របចំពោះបញ្ហានេះ បើសិនជាគេចាកចេញទៅដោយត្រឹមត្រូវ វាពិតជាល្អសម្រាប់គេដែលជាកីឡាករចង់បង្ហាញខ្លួនគ្រប់ប្រកួត’។ អតីតសមាជិក Southampton បានផ្ទេរមកកាន់កីឡដ្ឋាន Old Trafford កាលពីឆ្នាំ២០១៥ក្នុងរជ្ជកាលរបស់លោក Louis Van Gaal ដោយនៅក្នុងឆ្នាំដំបូងជាមួយ Man Utd កីឡាករបារាំងបង្ហាញខ្លួនបាន៣៩លើកហើយស៊ុតបញ្ចូលទីបាន១គ្រាប់ផងដែរ។



ប្រែសំរួលដោយ : ឆើត

ប្រភព​ : GOAL