todaykh news

Mesut Ozil ខ្ញុំនៅតែចង់ពាក់អាវលេខ១០របស់ Wilshere នៅ Arsenal

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១២:៣០

Mesut Ozil ខ្ញុំនៅតែចង់ពាក់អាវលេខ១០របស់ Wilshere នៅ Arsenal

ខ្សែបម្រើ Mesut Ozil បានចេញមុខមកបញ្ជាក់អំពីអនាគតរបស់គេនៅជាមួយក្រុមកាំភ្លើងធំ Arsenal ខណៈដែលកុងត្រារបស់សមាជិក្រុមឥន្ទ្រីដែកអាល្លឺម៉ង់នឹងផុតកំណត់នៅឆ្នាំ២០១៨ ស្របពេលភាគីទាំងសងខាងកំពុងចរចាគ្នាមិនទាន់ត្រូវ។ កីឡាករវ័យ២៨ឆ្នាំបានឲ្យកាសែតកីឡា Kicker ដឹងថា‘ខ្ញុំនៅតែចង់ពាក់អាវលេខ១០នៅ Arsenal ព្រោះលេខនេះនៅទំនេរ ហើយខ្ញុំក៏បានត្រៀមខ្លួនផងដែរសម្រាប់កុងត្រាថ្មី។ លោក Arsene Wenger បាននាំខ្ញុំមកទឹកដីអង់គ្លេស ហើយក៍ជាមនុស្សដែលជឿជាក់អ្វីដែលខ្ញុំមាន’។
Mesut Ozil បានចាកចេញពីអធិរាជស Real Madrid មកកាន់កីឡដ្ឋាន Emirate កាលពីឆ្នាំ ២០១៣ ដោយទទួលប្រាក់នឿយហត់១សែន៤ម៉ឺនផោនក្នុងសប្តាហ៍ ស្របពេលដែលកីឡាករដែលប្រិយមិត្តនៅកម្ពុជាដាកឈ្មោះថា “បងក្តាម” ទារតម្លើងរហូតដល់២សែនផោនឯណោះ។




ប្រែសំរួលដោយ : ឆើត

ប្រភព​ : GOAL