trollkhmer news

អូនធាត់ក៏មានបេះដូងដែរ ! ក្រោយស្រកគីឡូជាងពាក់កណ្តាល នាងបានប្រកាសស្វែងរកមិត្តប្រុស (វីឌីអូ)

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១១:៤៧

អូនធាត់ក៏មានបេះដូងដែរ ! ក្រោយស្រកគីឡូជាងពាក់កណ្តាល នាងបានប្រកាសស្វែងរកមិត្តប្រុស (វីឌីអូ)

អាមេរិក៖ ស្ត្រី​ម្នាក់ឈ្មោះថា Catrina Rainford មាន​​អាយុ​​៤០​ឆ្នាំ​​ ​​រស់នៅរដ្ឋ​ផ្លរីដា ប្រទេសសហរដ្ឋ​អាមេរិក មាន​ទម្ងន់​ជាង​ ៤៣៣​គីឡូ​ក្រាម ក្រោយមកស្រក​​អស់​​ជាង​ ២៥៥​ គីឡូ​​ក្រាម ដោយចំណាយពេលសម្រកត្រឹមតែរយះពេល ២ឆ្នាំតែប៉ុណ្ណោះ បន្ទាប់ការចំណាយពេលអស់​​ជាង ៥​ឆ្នាំ នាងក្រោក​​ពីកន្ទេលមិន​រួច​​។ ពេល​នេះ ​គាត់​​បាន​​ប្រកាស​ស្វែង​រក​ស្នេហា​ពិត​​​លើ​កម្មវិធី Tinder ។ ​អ្នក​ស្រី​​បង្ហើប​ថា ​កាល​​​គីឡូ​​នៅ​ឡើង​​ខ្លួន​​ធ្លាប់​ប្រើ​ប្រាស់​​រូបថត​​នារី​ដទៃ​ រាង​ស្រឡូន​ ដើម្បី​​ទំនាក់​ទំនង​​តាម​ Chat ​ទៅ​កាន់​បុរស​​ជាច្រើន​​តាម​អ៊ីនធឺណិត។ ​តែ​ពេល​​នេះ​ អ្នក​ស្រី​​ទទួល​បានការ​ណាត់​ជួប​ជាមួយ​បុរស​​ជា​ច្រើន​ ទោះ​​បី​មិន​ទាន់​​រក​ឃើញ​​មិត្ត​យល់​ចិត្ត​ក៏​ដោយ​។ 



អ្នក​ស្រី​​ត្រូវ​មនុស្ស​​ជា​ច្រើន​​ សុំ​គន្លឹះ​​ក្នុង​ការ​​សម្រក​​ទម្ងន់​​ដែល​ប្រើ​​រយៈពេល​​តែ​​ពីរ​បី​ឆ្នាំ តែ​អ្នក​ស្រី​តប​ថា​ អ្នក​ស្រី​​គ្រាន់​​តែ​ទៅ​ហាត់​ប្រាណ​​ជា​ប្រចាំ​ និង​តម​អាហារ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​ Catrina ​​មាន​ទម្ងន់ ១៧៧​គីឡូ​ក្រាម​ និង​​មាន​គម្រោង​សម្រក​រហូត​ដល់​ទម្ងន់​​ជាង​ ៦០​គីឡូ។ បន្ថែម​លើ​នេះ អ្នក​ស្រី​​ចង់​កែប្រែ​សុដន់​ និង​​វះកាត់​ស្បែក​​យារ​ធ្លាក់​ថែម​ទៀតផង៕ 


ទស្សនាវីឌីអូ៖ 



ប្រែសំរួលដោយ : Trollkhmer

ប្រភព​ : Mirror