todaykh news

លោកស សុខា ផ្តល់ថវិកា២០០ដុល្លារដល់យុវតីពិការដៃទាំងពីរនៅខេត្តបន្ទាយមានជ័យ

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១១:២៣

លោកស សុខា ផ្តល់ថវិកា២០០ដុល្លារដល់យុវតីពិការដៃទាំងពីរនៅខេត្តបន្ទាយមានជ័យ


ភ្នំពេញៈ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត បានចាត់ឲ្យក្រុមការងារ ស.ស.យ.ក

ខេត្តបន្ទាយមានជ័យ យកថវិកាលើកទឹកចិត្ត២០០ដុល្លារ ប្រគល់ជូនយុវតីពិការដៃទាំងពីរ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។




លោក ស សុខា បានសរសេរលើផេកហ្វេសប៊ុកផ្លូវការថា «ក្រុមការងារ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ បានយកថវិកា ដែលខ្ញុំបាទ បានសន្យាថានឹងឧបត្ថម្ភប្អូនស្រីពិការដៃ

ទាំង២ ក្នុងខេត្តបន្ទាយមានជ័យកាលពីកន្លងទៅ នេះជាប្រាក់ឧបត្ថម្ភសម្រាប់ ខែមករា ឆ្នាំ២០១៧។ ថវិកា២០០ដុល្លារ សម្រាប់ប្អូនស្រី មិនច្រើនប៉ុន្មាននោះទេ ប៉ុន្តែជាការគាំទ្រ

ផ្នែកស្មារតី ដែលប្អូនជានារីផង កាយសម្បទាពុំគ្រប់គ្រាន់ផង បែរជាជំនះបន្តការសិក្សារហូតដល់ថ្នាក់ទី១០ និងមានឆន្ទៈបន្តរហូតឧត្ដមសិក្សាទៀត»។




លោក ស សុខា បានបញ្ជាក់ថា «ដូចខ្ញុំបានសន្យាអីចឹងកាលចុះទៅពិនិត្យស្ថានភាពប្អូនស្រីដោយផ្ទាល់ដល់គេហដ្ឋាននោះថា ខ្ញុំនឹងបន្តឧបត្ថម្ភគាំទ្រប្អូនទៀតពេលប្រលងបាក់ឌុបជាប់ ចូលរៀនមហាវិទ្យាល័យ។ សូមជូនពរប្អូនស្រីជោគជ័យ!»។

ចំណែកប្អូនស្រី សាត ស្រម៉ុច បានថ្លែងអំណរគុណដល់លោកស សុខា និងភរិយា ដែលបានផ្តល់ជូនថវិកាដល់ប្អូនស្រីចំនួន ២០០ដុល្លារអាមេរិក ក្នុងមួយខែ៕





ប្រែសំរួលដោយ : trollkhmer