trollkhmer news

Power By Pepsi

Man Utd សង្ឃឹមស្ទើរតែ ១០០% ទៅវគ្គផ្តាច់ព្រ័ត EFL Cup ( វីដេអូ )

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:៤៥

Man Utd សង្ឃឹមស្ទើរតែ ១០០% ទៅវគ្គផ្តាច់ព្រ័ត EFL Cup ( វីដេអូ )

ក្រុមបិសាចក្រហម Manchester United ពិតជាមានសង្ឃឹមសឹងតែ ១០០% ក្នុងបន្តដំណើរទៅវគ្គផ្តាច់ព្រ័តពានរង្វាន់អង់គ្លេសលំដាប់ទី៣ EFL Cup ក្រោយពីលត់ក្រុមខ្លាធំ Hull City ដោយលទ្ធផល ២ទល់នឹង០ ក្នុងជើងទី១។ 


ទាហាន ១១នាក់របស់លោក Jose Mourinho បានសម្រុកគ្មានសំចៃកំលាំងនោះឡើយទៅគូប្រកួតស្ទើរតែគ្រប់វិនាទី ជាក់ស្តែងរនាំងការពាររបស់ Hull មិនអាចទ្រាំទ្របានយូរឡើយ។ នាទី ៥៦ ខ្សែបម្រើអេស្ប៉ាញ Juan Mata បានក្លាយជាអ្នកទំលុសរនាំងដំបូងគេ មុននឹងកីឡាករសក់សំពោងផ្កាចារ Marouane Fellaini តែតបញ្ចប់ការប្រកួតនាកីឡដ្ឋាន Old Trafford នាទី ៨៧។ 


ថ្ងៃទី ២៦ មករា គឺជាការប្រកួតជើងទី២ រវាងក្រុមទាំង២ ហើយជាពេលសម្រេចថាក្រុមមួយណាអាចឡើងទៅវគ្គផ្តាច់ព្រ័ត EFL Cup ដោយត្រូវជួបអ្នកឈ្នះរវាង Southampton និង Liverpool៕ 

ទស្សនាវីឌីអូនៃការប្រគួតខាងក្រោម៖



ប្រែសំរួលដោយ : ពូចយ

ប្រភព​ : EFL