todaykh news

FIFA សម្រេចថាចាប់ពី World Cup 2026 នឹងមានការចូលរួមពីជម្រើសជាតិ៤៨ក្រុម

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:៤០

FIFA សម្រេចថាចាប់ពី World Cup 2026 នឹងមានការចូលរួមពីជម្រើសជាតិ៤៨ក្រុម

សហព័ន្ធបាល់ទាត់ពិភពលោក ( FIFA )បានធ្វើការសម្រេចបន្ថែមក្រុមបាល់ទាត់ជម្រើសជាតិចំនួន ១៦ ទៀត ក្នុងការប្រកួត World Cup ស្របពេលបច្ចុប្បន្ននេះ មានក្រុមតែ ៣២ ប៉ុណ្ណោះ ក្នុងការប្រជែងពានរង្វាន់ធំបំផុតប្រចាំផែនដី។ ដូច្នេះមានន័យនឹងមានក្រុមបាល់ទាត់ ៤៨ជាតិសាសន៍ ចូលរួមប្រជែងគ្នា ហើយច្បាប់នេះនឹងចាប់ផ្តើមពីឆ្នាំ ២០២៦ តទៅ។ ក្រុមជម្រើសជាតិទាំង ៤៨ ត្រូវបែងចែកជា ១៦ ពូល ដោយ ១ពូល មានចំនួន ៣ក្រុម។  ក្រុមលេខ១ និង ២ ប្រចាំពូល មានសិទ្ធបន្តទៅវគ្គ Knock-out ( ៣២ចុងក្រោយ )។ ការប្រកួតទាំងអស់គឺមាន ៨០ ប្រកួតដោយចំណាយពេល ៣២ ថ្ងៃ ស្របពេល សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ប្រហែលធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត។ 



ប្រែសំរួលដោយ : ពូចយ

ប្រភព​ : Goal