todaykh news

ថៃ នារីសុជាតាប្អូនស្រី ថៃ នរៈពិទូ បដិសេធ មិនលូកដៃពាក់ព័ន្ធនឹងរឿងបងប្រុសខ្លួន ចែកចាយគ្រឿងញៀនទេព្រោះ...!

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:២៨

ថៃ នារីសុជាតាប្អូនស្រី ថៃ នរៈពិទូ បដិសេធ មិនលូកដៃពាក់ព័ន្ធនឹងរឿងបងប្រុសខ្លួន ចែកចាយគ្រឿងញៀនទេព្រោះ...!


ភ្នំពេញ៖ 
បន្ទាប់ពីមានរឿងភ្ញាក់ផ្អើលមួយកើតឡើង ទាក់ទងនឹងអតីត Freshie Boy រូបស្រស់សង្ហា លោក ថៃ នរៈពិទូ ព្រមទាំងប្រពន្ធ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនទាំងពីរនាក់ ពីបទចែកចាយគ្រឿងញៀន កាលពីយប់ថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះនៅចំណុចខារ៉ាអូខេ ដឹសោនហ្វាមីលី (The Sound Family) ក្នុងខេត្តបាត់ដំបង។

អ្នកនាង ថៃ នារីសុជាតា ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក ថៃ នរៈពិទូ ក្រោយមានផ្ទុះរឿងអាស្រូវនឹកស្មានមិនដល់នេះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះបំផុតគឺ នាងបារម្ភពីអារម្មណ៍របស់ឪពុកម្តាយខ្លួន ស្របពេលដែលមានរឿងដូច្នេះបានកើតឡើង។




អ្នកនាង ថៃ នារីសុជាតា ដែលជាអតីត Freshie Girl ដូចជាបងប្រុសខ្លួនដែរ បានថ្លែងឱ្យដឹងនៅលើហ្វេសប៊ុកនាងថា៖


« at the moment i really don't have anything left to say and care all i care now is my Parents' feelings and how we going to get through this hardship as a family. Please stop asking us and sending us. i can't even look at my phone right now because i can't deny that my feelings are seriously hurt. thanks to real friends who cared but i think it's sad to know some people really enjoy seeing people have problems and take the time to humiliate eachother which is kind of sad but kinda where we are right now.»។

(នៅពេលនេះគ្មានអ្វីដែលត្រូវនិយាយនោះទេ ហើយអ្វីដែលខ្ញុំត្រូវខ្វល់នៅពេលនេះ គឺជាអារម្មណ៍របស់ឪពុកម្តាយខ្ញុំ និងដំណោះស្រាយបញ្ហានៅក្នុងគ្រួសារ។ សូមបញ្ឈប់ការសួរដេញដោល និងផ្ញើសារមកកាន់ពួកយើងទៀតទៅ ព្រោះពេលនេះខ្ញុំមិនអាច សូម្បីតែសម្លឹងមើលទៅទូរស័ព្ទដៃរបស់ខ្លួនឯងបាន ព្រោះខ្ញុំមិនអាចបដិសេធនឹងអារម្មណ៍របស់ខ្ញុំថាពិតជាឈឺចាប់ខ្លាំង។ សូមអរគុណដល់មិត្តពិត ដែលបានយកចិត្ដទុកដាក់ ប៉ុន្តែខ្ញុំគិតថាវាជារឿងឈឺចាប់មួយ ដែលស្គាល់មនុស្សមួយចំនួន ដែលកំពុងរីករាយពេលឃើញគេមានបញ្ហា ហើយឆ្លៀតឱកាសនេះដើម្បីបំបាក់មុខគ្រួសារអ្នកដទៃ ដូចអ្វីដែលគ្រួសារខ្ញុំកំពុងតែបានជួបប្រទះនៅពេលនេះ។) 





គួររំលឹកផងដែរ អ្នកនាង ថៃ នារីសុជាតា ក៏ជាអតីត Freshie Girl មួយរូបដែរ ដោយនាងបានជាប់ចំណាត់ថ្នាក់លេខ២ សម័យប្រលងកាលពីឆ្នាំ២០១០។ 



ប្រែសំរួលដោយ : trollkhmer