todaykh news

Cristiano Ronaldo គ្រងពានរង្វាន់ FIFA Best Player 2016

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:៤១

Cristiano Ronaldo គ្រងពានរង្វាន់ FIFA Best Player 2016

ខ្សែប្រយុទ្ធ Cristiano Ronaldo បានគ្រងពានរង្វាន់ FIFA Best Player  បន្ទាប់វ៉ាច់ដាច់នៅភាគរយនៃការបោះឆ្នោតលើខ្សែប្រយុទ្ធមកលីគអេស្ប៉ាញចំនួន២រូប គឺ Lionel Messi និង Antoine Griezmann។  សំលេងឆ្នោតការប្រជែងពានខាងលើគឺបានមកពី ប្រធានក្រុមជម្រើសជាតិ និង គ្រូបង្វឹក រួមផ្សំពីអ្នកសារព៌តមាននិងតាមអ្នកគាំទ្រតាអ៊ីនធឺណេតជាដើម។ ជាការពិត លទ្ធផលបានស្តែងថា CR7 គឺអ្នកនាំមុខ (៣៤,៥៤%),  Lionel Messi ស្ថិតនៅលេខ ២ ( ២៦,៤២%) ខណៈ  Antoine Griezmann ទទួលបានតែ (៧,៥៣%) ប៉ុណ្ណោះ។ 



Ronaldo៖  ឆ្នាំ២០១៦ គឺជាឆ្នាំដ៏ល្អបំផុតប្រចាំអាជីពរបស់ខ្ញុំ ដែលមិនអាចបំភ្លេចបាន។   ខ្ញុំពិតសូមអរគុណដល់មិត្តរួមក្រុម Real Madrid ទាំងអស់និងគ្រូបង្វឹក ដែលបានធ្វើអីសម្រាប់របស់ខ្ញុំ ។  ក្នុងអំឡុងឆ្នាំ ២០១៦ កន្លងមក អតីតសមាជិកបិសាចក្រហម អាចលើកពានបាល់ទាត់ធំចំនួនគ្រឿងដូចជា UEFA Euro, UEFA Champion League, UEFA Super Cup និង FIFA Club World Cup ហើយកីឡាករវ័យ៣១ឆ្នាំ អាចស៊ុតបញ្ចូលទីបាន ៥៥ គ្រាប់ និង Assists ឲ្យដៃញគូរបាន ១៦ លើក ក្នុងចំណោម ៥៧ ប្រកួត។




ប្រែសំរួលដោយ : ពូចយ

ប្រភព​ : dailymail