todaykh news

លោក បែ មករា ប្រាប់ពីការត្រៀមចាកចេញរបស់ ចាន់ វឌ្ឍនាកា

ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១០:៣០

លោក បែ មករា ប្រាប់ពីការត្រៀមចាកចេញរបស់ ចាន់ វឌ្ឍនាកា

ថ្មីៗនេះអ្នកគាំទ្របាល់ទាត់ជាច្រើន កំពុងចាប់អារម្មណ៏ពីចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ក្រុមបឹងកេតអង្គរ បន្ទាប់ពីរូបបានបញ្ចេញសារលើបណ្តាញសង្គមហ្វេសប៊ុក ហាក់បីដូចជា រូបគេបានត្រៀមខ្លួនចេញទៅចូលរួមជាមួយក្រុមផ្សេងៗនៅក្រៅប្រទេស ។



ទាក់ទងទៅនឹងបញ្ហានេះលោក បែ មករា អ្នកគ្រប់គ្រងទួទៅក្រុមបឹងកេតអង្គរបានអោយដឹងថា៖ អ្វីៗគឺមិនទាន់សំរេចនៅឡើយទេ ដោយត្រូវរង់ចាំដល់ថ្ងៃទី ១៣ មករា ២០១៧ ទើបដឹងច្បាស់ថាកីឡាករមកពីខេត្តកំពត ចាន់ វឌ្ឍនាកា  ទៅចូលរួមជាមួយក្រុមណា រឺ នៅបន្តជាមួយក្រុមបឹងកេតអង្គរ  ។យ៉ាងណាក៏ដោយប្រភពជិតស្និតមួយបាននិយាយថាកីឡាករ Golden Boy រូបនេះពិតជាមិនលេងនៅកម្ពុជាទៀតនោះទេនៅរដូវកាលនេះ ដោយគេអាចទៅចូលរួមនៅលីគជប៉ុន រឺ លីគកំពូលរបស់ម៉ាឡេស៊ី ។






ប្រែសំរួលដោយ : អូស្តា