todaykh news

ពេលនេះកញ្ញា ឱក សុគន្ធកញ្ញា ទម្លាយមូលហេតុពិសេសមួយ

ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៩:២២

ពេលនេះកញ្ញា ឱក សុគន្ធកញ្ញា ទម្លាយមូលហេតុពិសេសមួយ


តារាខ្មែរ : ឥលូវនេះតារាចម្រៀងស្រីប្រចាំជួមុខផលិតកម្មរស្មីហង្សមាស និងល្បីក្នុងដួងចិត្តយុវវ័យកញ្ញា ឱក សុគន្ធកញ្ញា បាននិយាយពីមូលហេតុពិសេសដែលនាងសុខចិត្តជ្រើសបុរសត្រឹមជាមិត្តភ័ក្ដិជាជាងយកធ្វើជាសង្សាមកពីហេតុផលមួយចំនួនដូចខាងក្រោម ៖

១. មិត្តភ័ក្ដិទោះជាអ្នកស្ថិតក្នុងស្ថាការណ៍អ្វីក៏នៅជាមួយគ្នារហូត ថែរក្សាគ្នា ទុកដូចបងប្អូន។


២. មិត្តភ័ក្ដិ នឹងនៅជាមួយអ្នករហូត ហើយក៏អាចយូរជាងសង្សារបានដែរ មិនងាយចេះខឹងអន់ចិត្តអ្វីនោះទេ។


៣. មិត្តភ័ក្ដិ មិនតម្រូវឱ្យអ្នកផ្កាប់ចិត្តច្រើនឡើយ មិនដូចសង្សារដែលត្រូវតាមចិត្តគេគ្រប់ពេលវេលា។


៤. មិត្តភ័ក្ដិ បើអ្នកធ្វើអ្វីលើគេខុស អាចត្រូវគ្នាវិញដោយការសុំទោសបន្តិចបន្ដួច តែបើសង្សារវិញ បើហ៊ានតែខុសបន្តិច ហើយគេចង់បែកចិត្តទៀតនោះ លួងចង់ស្លាប់ក៏មិនងាយត្រូវគ្នាវិញដែរ។


៥. មិត្តភ័ក្ដិ នឹងស្រលាញ់អ្នករហូត បើទោះជាអ្នកចាស់ទៅលែងស្អាតដូចមុនក៏ដោយ ប៉ុន្តែសង្សារវិញហ៊ានតែមិនស្អាតបន្តិចដឹងតែរកថ្មីហើយ។


៦. មិត្តភ័ក្ដិ នឹងយល់ពីអ្នកច្រើនជាងសង្សារ ព្រោះគេអាចនឹងស្និទ្ធជាមួយអ្នកជាង មនុស្សប្រុសដែលជួបគ្នាម្ដងម្កាលឬទើបតែស្រលាញ់គ្នានោះ។


៧. មិត្តភ័ក្ដិ មិនដែលចង់ធ្វើបាបអ្នកទេ ទោះខឹងក៏ដោយ តែផ្ទុយពីសង្សារឱ្យតែខឹង ដឹងតែរត់ចោលឯងរហូត។


៨. មិត្តភ័ក្ដិ តែងតែចង់ឱ្យអ្នកល្អគ្រប់ពេល រហូតដល់ពេលខ្លះពួកគេអាចធ្វើថោកដាក់អ្នកដទៃដើម្បីអ្នកក៏មាន មិនដូចសង្សារមានតែពាក្យស្រលាញ់តែពេលខ្លះមិនខ្វល់ជាមួយអ្នកឡើយ។


៩. មិត្តភ័ក្ដិ មិនដែលចង់បានអ្វីពីអ្នកទេ តែបើសង្សារវិញរកតែផលចំណេញ ជាពិសេសរឿងលើគ្រែតែម្ដង ៕





ប្រែសំរួលដោយ : TrollKhmer