todaykh news

Peypey Dy ប៊ិះត្រូវប្រជាពលរដ្ឋព្រួតវាយមែនទែន

ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៨:៥៣

Peypey Dy  ប៊ិះត្រូវប្រជាពលរដ្ឋព្រួតវាយមែនទែន

កាលពីថ្មីៗនេះ Account ហ្វេសប៊ុកមួយដែលមានឈ្មោះថា Tan Kimsour បានបង្ហោះនូវវីដេអូឃ្លីបមួយប្រមាណជាជាង៥នាទី បង្ហាញពីសកម្មភាពថតសម្តែងអំពី Cambodia Social Experiment ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ហើយតម្រូវឲ្យតារាហ្វេសប៊ុក ពូកែខាងវោហាសព្វ PeyPey Dy សម្តែងធ្វើជាចោរឆក់ កាបូប ជាមួយអ្នកនាង សឿ សុធ៉ារា នៅតាមដងផ្លូវទីសាធារណៈផងដែរ។



យ៉ាងណាមិញ បើតាមការសង្កេត នៅក្នុងវីដេអូនេះផងដែរ យើងឃើញថា ខណៈ PeyPey Dy បន្លំធ្វើជាឆក់កាបូបរបស់អ្នកនាង សឿ សុធារ៉ា ក៏ត្រូវបានប្រជាពលរដ្ឋដែលនៅទីនោះព្យាយាមដេញចាប់ និងបម្រុងនឹងស្វាគមន៍លោកមួយដៃមួយជើង ថែមទៀតផង ដោយពួកគាត់គិតថាលោក PeyPey Dy គឺជាចោរពិតមែន ប៉ុន្តែសំណាងល្អវិញដែលក្រុមការងារ ប្រាប់ការពិតទៅដល់ពួកគាត់បានទាន់ពេលវេលា បើមិនដូច្នោះទេ មិនដឹងថាតារាកំប្លែងពូកែវោហានេះទៅជាយ៉ាងណាទេ៕ សាកទស្សនាវីដែអូ តិចមើល....



ប្រែសំរួលដោយ : TrollKhmer